ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិភាក្សាប្រមូលធាតុចូលអំពីតំបន់សក្តានុពលសម្រាប់អភិវឌ្ឍតាមតំបន់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន
អ្នកនិពន្ធ: admin
កាលបរិច្ឆេទ: ថ្ងៃច័ន្ទ ទី១៨ ខែឧសភា ឆ្នាំ ២០២៦

ខេត្តប៉ៃលិន៖ ថ្ងៃចន្ទ ២កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦ លោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហរិញ្ញវត្ថុខេត្ត បានចូលរួមកិច្ចប្រជុំពិភាក្សាប្រមូលធាតុចូលអំពីតំបន់សក្តានុពលសម្រាប់អភិវឌ្ឍតាមតំបន់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តប៉ៃលិន ក្រោមការដឹកនាំ និងសម្របសម្រួលដោយរដ្ឋបាលខេត្តប៉ៃលិន។ កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមជាគណៈអធិបតីដោយឯកឧត្តម សៀន សុវណ្ណ រដ្ឋលេខាធិការ នៃរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន និងឯកឧត្តម ហុក សុផល អភិបាលរងនៃគណៈអភិបាលខេត្តប៉ៃលិន តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិត បាន ស្រីមុំ អភិបាលនៃគណៈអភិបាលខេត្តប៉ៃលិន ព្រមទាំងប្រតិភូតំណាងរដ្ឋលេខាធិការដ្ឋានកិច្ចការព្រំដែន លោក លោកស្រីនាយកទីចាត់ការនៃរដ្ឋបាលខេត្ត អភិបាលក្រុង ស្រុក និងលោក លោកស្រីប្រធានមន្ទីរជំនាញទាំង១៣ ផងដែរ។

ព័ត៌មានទាក់ទង